Acts 9

1នៅពេលនោះលោក​សុលនៅតែក្ដៅគគុក​ក្នុង​ការ​គំរាមកំហែងនិង​ការ​សម្លាប់​ពួក​សិស្ស​របស់​ព្រះអម្ចាស់​ដូច្នេះ​គាត់​ក៏​ទៅជួបសម្ដេចសង្ឃ 2ហើយសុំសំបុត្រពីសម្ដេចសង្ឃ​ទៅ​ឯ​សាលាប្រជុំនានានៅ​ក្រុង​ដាម៉ាស់ដើម្បីបើ​គាត់​រកឃើញអ្នកណាម្នាក់​ដែល​ជាអ្នកនៅខាងមាគ៌ានេះមិនថាប្រុសស្រី​គាត់​នឹង​ចាប់ចងនាំយកមក​ក្រុង​យេរូសាឡិម 3ពេលគាត់​កំពុង​ធ្វើដំណើរជិតដល់​ក្រុង​ដាម៉ាស់ស្រាប់តែ​មាន​ពន្លឺមួយពី​លើ​មេឃចាំងជុំវិញគាត់ 4ហើយគាត់​ក៏ដួលលើដី​ពេលនោះ​គាត់​សំឡេងមួយនិយាយ​មក​គាត់ថា៖ ​«សុលអើយ! ​សុល! ​ហេតុអ្វី​អ្នក​បៀតបៀនខ្ញុំដូច្នេះ 5គាត់ក៏សួរថា៖ ​«ព្រះអម្ចាស់អើយ! ​តើ​ព្រះអង្គ​ជានរណា?» ​ព្រះអង្គ​មានបន្ទូល​ថា៖ ​«ខ្ញុំជាយេស៊ូដែលអ្នក​កំពុង​បៀតបៀន
ឯកសារដើមមួយចំនួនមានបន្ថែមថា «ដែលអ្នកធាក់ជន្លួញដូច្នេះ នោះពិបាកដល់អ្នកហើយ។»
​[​ដែល​អ្នក​ធាក់​ជន្លួញ​ដូច្នេះ​នោះ​ពិបាក​ដល់​អ្នក​ណាស់»។
6គាត់ក៏​សួរ​ទាំង​នឹកអស្ចារ្យ​និង​ភ័យរន្ធត់​ថា៖ ​«ព្រះអម្ចាស់​អើយ! ​តើ​ខ្ញុំ​គួរ​ធ្វើ​ដូចម្ដេច?» ​ព្រះអម្ចាស់​ក៏​មានបន្ទូល​ទៅ​គាត់​ថា៖ ​]​«ចូរ​ក្រោកឡើងហើយចូល​ទៅ​ក្នុង​ក្រុង​ចុះដ្បិត​នៅទីនោះ​នឹង​មាន​គេ​ប្រាប់អ្នក​ពី​កិច្ចការ​ដែលអ្នកត្រូវធ្វើ»។ 7រីឯពួក​អ្នកធ្វើ​ដំណើរ​ជាមួយគាត់​បាន​ឈរភាំង​ព្រោះ​ពួកគេ​សំឡេង​នោះ​ប៉ុន្ដែមិនឃើញ​មាន​អ្នកណា​សោះ 8គេក៏​លើក​លោក​សុលក្រោក​ឡើង​ពីដី​ហើយ​ពេល​គាត់​បើកភ្នែក​គាត់​មើលមិនឃើញ​អ្វី​សោះដូច្នេះ​ពួកគេ​ក៏ដឹកដៃគាត់នាំចូលទៅក្នុង​ក្រុង​ដាម៉ាស់ 9ក្នុងរយៈ​ពេលបីថ្ងៃ​គាត់​មើលមិនឃើញហើយក៏មិន​បាន​បរិភោគផឹក​អ្វី​សោះ 10នៅក្នុងក្រុង​ដាម៉ាស់មានសិស្សម្នាក់ឈ្មោះអាណានាសព្រះអម្ចាស់មានបន្ទូលមកគាត់នៅក្នុងសុបិននិមិត្ដ​ថា៖ ​«អាណានាស!» ​គាត់ក៏ឆ្លើយថា៖ ​«ព្រះអម្ចាស់អើយ! ​ខ្ញុំ​នៅ​ទីនេះ» 11ព្រះអម្ចាស់មានបន្ទូល​ទៅគាត់​ទៀត​ថា៖ ​«ចូរ​ក្រោកឡើង​ហើយ​ទៅផ្លូវមួយ​ដែល​ហៅថា​ផ្លូវ​ត្រង់ហើយរក​មនុស្ស​ម្នាក់​ឈ្មោះសុល​ជា​អ្នកក្រុង​តើសុស​ស្នាក់​នៅក្នុងផ្ទះ​របស់​យូដាសដ្បិតមើល៍​គាត់​កំពុង​អធិស្ឋាន 12ហើយគាត់​ក៏ឃើញបុរសម្នាក់​ដែរ​ឈ្មោះអាណានាសនៅក្នុងសុបិននិមិត្ដ​បាន​ចូលមកដាក់ដៃលើគាត់ដើម្បី​ឲ្យ​គាត់​មើល​ឃើញ​វិញ» 13ពេលនោះលោក​អាណានាសឆ្លើយថា៖ ​«ឱ​ព្រះអម្ចាស់អើយ! ​ខ្ញុំ​បាន​​មនុស្ស​ជាច្រើន​និយាយ​អំពីម្នាក់នេះ​ថា​គាត់​បាន​ធ្វើ​អំពើ​អាក្រក់ច្រើនណាស់​ដល់​ពួក​បរិសុទ្ធ​របស់​ព្រះអង្គនៅក្នុង​ក្រុង​យេរូសាឡិម 14ហើយម្នាក់​នេះ​មក​ទីនេះ​ដោយ​បាន​ទទួលសិទ្ធិអំណាចពី​ពួក​សម្ដេចសង្ឃ​ដើម្បី​ចាប់ចង​ពួក​អ្នកដែល​កំពុង​អំពាវនាវ​ដល់​ព្រះ​នាម​របស់​ព្រះអង្គទាំងអស់» 15ប៉ុន្ដែព្រះអម្ចាស់មានបន្ទូលទៅគាត់ថា៖ ​«ចូរ​ទៅ​ចុះព្រោះគាត់ជាភាជនៈ​ដែល​ខ្ញុំ​បាន​ជ្រើសរើស​ដើម្បី​នាំ​យក​ឈ្មោះខ្ញុំទៅចំពោះមុខ​សាសន៍​ដទៃទាំង​ពួក​ស្ដេចនិងកូនចៅអ៊ីស្រាអែល 16ដ្បិតខ្ញុំ​នឹង​បង្ហាញគាត់​ឲ្យ​ដឹង​ថា​ដោយព្រោះឈ្មោះខ្ញុំ​គាត់​ត្រូវរងទុក្ខលំបាកប៉ុណ្ណា»។ 17ដូច្នេះលោក​អាណានាសក៏ចាកចេញទៅហើយ​បាន​ចូលទៅក្នុងផ្ទះនោះបន្ទាប់ពីដាក់ដៃលើលោកសុល​គាត់​ក៏និយាយថា៖ ​«ឱ​បងសុលអើយ! ​ព្រះអម្ចាស់យេស៊ូដែល​បាន​បង្ហាញខ្លួន​ឲ្យ​បងឃើញនៅតាមផ្លូវដែល​បង​បាន​មកទីនេះ​ព្រះអង្គ​បាន​ចាត់ខ្ញុំ​ឲ្យ​មក​ដើម្បី​ឲ្យ​បង​មើលឃើញវិញនិង​ឲ្យ​បង​បាន​ពេញ​ដោយ​ព្រះ​វិញ្ញាណបរិសុទ្ធ» 18រំពេចនោះមាន​អ្វី​មួយ​ដូចជាស្រកា​បាន​ជ្រុះពីភ្នែករបស់លោកសុលមកហើយ​គាត់​ក៏មើល​ឃើញ​វិញ​រួច​គាត់​ក៏ក្រោកឡើង​ទទួល​ពិធី​ជ្រមុជទឹក 19ក្រោយពីបាន​បរិភោគអាហាររួច​គាត់​ក៏មាន​កម្លាំងឡើង​វិញ។ ​បន្ទាប់មក​គាត់​ក៏នៅជាមួយ​ពួក​សិស្សក្នុង​ក្រុង​ដាម៉ាស់​ជា​ច្រើនថ្ងៃ 20ហើយភ្លាមនោះ​គាត់​ចាប់ផ្ដើម​ប្រកាសនៅតាម​សាលាប្រជុំ​នានា​អំពី​ព្រះយេស៊ូថាព្រះអង្គ​នេះ​ហើយជាព្រះរាជបុត្រា​របស់​ព្រះជាម្ចាស់ 21រីឯពួក​អ្នកទាំងឡាយ​ដែល​កំពុងស្ដាប់​គាត់​បាន​ងឿងឆ្ងល់ហើយសួរ​គ្នា​ថា៖ ​«តើ​មិន​មែន​ម្នាក់​នេះទេដែល​បាន​បំផ្លាញ​ពួក​អ្នកដែលអំពាវនាវដល់​ឈ្មោះ​នេះនៅក្នុង​ក្រុង​យេរូសាឡិមហើយដោយសារតែ​មូលហេតុ​នេះ​បានជា​គាត់​មកទីនេះដើម្បីចាប់ចង​ពួក​អ្នកទាំងនោះនាំទៅឲ្យ​ពួក​សម្ដេចសង្ឃ 22ទោះជាយ៉ាងណាក្ដី​លោក​សុលកាន់តែ​មាន​កម្លាំងខ្លាំងឡើងហើយ​បាន​ផ្ចាញ់ផ្ចាល​ពួក​ជនជាតិយូដាដែលរស់នៅក្នុង​ក្រុង​ដាម៉ាស់ដោយអះអាងថា​ព្រះ​យេស៊ូ​នេះ​ហើយ​ជា​ព្រះ​គ្រិស្ដ 23ដូច្នេះច្រើនថ្ងៃក្រោយមក​ពួក​ជនជាតិ​យូដា​បាន​ពិភាក្សាគ្នា​ដើម្បី​សម្លាប់គាត់ 24នៅពេលនោះគម្រោងការ​របស់​ពួកគេ​បាន​ដឹង​ដល់​លោក​សុលហើយ​ពួកគេ​បាន​ឃ្លាំមើលទាំងយប់ទាំងថ្ងៃ​នៅតាម​ទ្វារទាំងឡាយដើម្បីសម្លាប់គាត់ 25ដូច្នេះពួក​សិស្ស​របស់​គាត់​បាន​ដាក់​គាត់​ក្នុងកញ្ជើមួយ​ហើយ​សម្រូតគាត់ចុះតាមកំផែងក្រុងទាំងយប់ 26ពេលគាត់​មកដល់​ក្រុង​យេរូសាឡិមវិញ​គាត់​ព្យាយាមចូលរួម​ជាមួយ​ពួក​សិស្សប៉ុន្ដែ​ពួកគេ​ទាំងអស់គ្នាខ្លាចគាត់​ដោយ​មិនជឿថា​គាត់​ជាសិស្ស​ទេ។ 27នៅពេលនោះលោក​បារណាបាស​បាន​ទទួលគាត់​ព្រមទាំង​នាំ​គាត់​ទៅជួប​ពួក​សាវកនិងរៀបរាប់ប្រាប់ពួកគេ​អំពី​ហេតុការណ៍​ដែល​លោកសុល​បាន​ឃើញព្រះអម្ចាស់នៅតាមផ្លូវ​ការ​ដែល​ព្រះអង្គ​មានបន្ទូល​មក​កាន់​គាត់និងការដែល​លោក​ប្រកាស​ដោយ​ក្លាហានក្នុង​ព្រះ​នាម​របស់​ព្រះ​យេស៊ូនៅក្នុង​ក្រុង​ដាម៉ាស់ 28លោកសុល​ក៏​នៅ​ជាមួយ​ពួក​សាវកនិង​បាន​ចេញចូល​ក្រុង​យេរូសាឡិម​ទាំង​ប្រកាស​ដោយ​ក្លាហានក្នុងព្រះនាមព្រះអម្ចាស់​ទៀត​ផង។ 29គាត់បាន​ប្រកាសនិងជជែកវែកញែកជាមួយ​ពួក​ជនជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រេកប៉ុន្ដែ​ពួកគេ​បាន​ប៉ុនប៉ងសម្លាប់គាត់ 30ហើយពេល​ពួក​បងប្អូន​បាន​ដឹង​ពីការ​នេះ​ពួកគេ​ក៏​នាំគាត់ចុះទៅក្រុងសេសារាបន្ទាប់មកឲ្យគាត់ទៅ​ក្រុង​តើសុស 31ដូច្នេះក្រុមជំនុំទាំងអស់​ដែល​នៅ​ពាស​ពេញ​ស្រុក​យូដា​ស្រុក​កាលីឡេនិង​ស្រុក​សាម៉ារីក៏​មាន​សេចក្ដីសុខសាន្ដហើយមាំមួនឡើង​ក៏​រស់នៅ​ដោយ​កោតខ្លាចព្រះអម្ចាស់និង​មាន​ការ​កម្សាន្ដ​ចិត្ដ​ពី​ព្រះ​វិញ្ញាណបរិសុទ្ធ​ព្រមទាំង​មាន​ចំនួន​កាន់តែច្រើនឡើង 32រីឯលោក​ពេត្រុស​វិញ​នៅពេល​ធ្វើ​ដំណើរ​កាត់តាម​តំបន់​ទាំងអស់នោះ​គាត់​ក៏​ចុះទៅជួប​ពួក​បរិសុទ្ធដែលរស់នៅ​ក្នុង​ក្រុងលីដាដែរ 33នៅទីនោះ​គាត់​បាន​ជួបបុរសម្នាក់ឈ្មោះអេនាសដែលស្លាប់ដៃជើងដេកតែ​នៅ​លើគ្រែប្រាំបីឆ្នាំមកហើយ 34លោកពេត្រុសក៏និយាយ​ទៅ​គាត់ថា៖ ​«ឱ​អេនាសអើយ! ​ព្រះ​យេស៊ូគ្រិស្ដ​បាន​ប្រោសអ្នកហើយ​ចូរ​ក្រោកឡើងហើយរៀបចំ​គ្រែ​របស់អ្នកចុះ» ​ពេលនោះ​គាត់​ក៏ក្រោកឡើងភ្លាម 35មនុស្សទាំងអស់ដែលរស់នៅ​ក្នុង​ក្រុង​លីដានិង​ស្រុក​សារ៉ូន​បាន​ឃើញគាត់ដូច្នេះ​ក៏​ប្រែចិត្តមកព្រះអម្ចាស់ 36នៅក្នុងក្រុង​យ៉ុបប៉េមានសិស្សស្រីម្នាក់ឈ្មោះតេប៊ីថាដែល​ហៅ​ថា​ឌ័រកាសមានន័យថាក្ដាន់។ ​ស្ដ្រី​ម្នាក់​នេះ​បាន​ធ្វើអំពើល្អនិង​បាន​ដាក់ទានជាច្រើន 37ប៉ុន្ដែប៉ុន្មាន​ថ្ងៃនោះនាង​បាន​ធ្លាក់​ខ្លួន​ឈឺ​ហើយ​ស្លាប់ទៅ។ ​ពេល​ពួកគេ​ចំអាសសពរបស់នាងរួច​ហើយ​ពួកគេ​ក៏តម្កល់​ទុក​នៅបន្ទប់ខាងលើ 38ពេលពួក​សិស្ស​បាន​ថា​លោក​ពេត្រុសនៅក្នុងក្រុងលីដា​ហើយ​ដោយសារ​ក្រុង​លីដានៅជិត​ក្រុង​យ៉ុបប៉េ​ដូច្នេះ​ពួកគេ​ក៏​ចាត់មនុស្សពីរនាក់​ឲ្យ​ទៅ​អង្វរគាត់ថា៖ ​«សូម​មកកន្លែង​របស់​យើងកុំបង្អង់ឡើយ» 39ដូច្នេះលោក​ពេត្រុស​ក៏​ក្រោកឡើង​ហើយ​ទៅជាមួយពួកគេ។ ​ពេល​គាត់ទៅដល់​ពួកគេ​ក៏​នាំ​គាត់​ទៅបន្ទប់​ខាង​លើហើយ​ពួក​ស្ត្រីមេម៉ាយទាំងឡាយក៏​មក​ឈរយំក្បែរគាត់​ទាំង​បង្ហាញអាវនិងសម្លៀកបំពាក់ទាំងឡាយ​ដែល​នាង​ឌ័រកាស​បាន​ដេរ​កាល​នាង​នៅជាមួយពួកគេនៅឡើយ 40ពេលនោះលោក​ពេត្រុស​បាន​ឲ្យ​ពួកគេ​ចេញ​ទៅ​ក្រៅទាំងអស់គ្នាហើយ​គាត់​ក៏​លុតជង្គង់អធិស្ឋានរួច​គាត់​ក៏បែរទៅសព​ហើយ​និយាយថា៖ ​«តេប៊ីថាអើយ! ​ចូរ​ក្រោកឡើងចុះ!» ​ពេលនោះ​នាង​ក៏បើកភ្នែក​ឡើង។ ​ពេល​ឃើញ​លោក​ពេត្រុស​នាង​ក៏ក្រោកអង្គុយ 41គាត់ក៏ហុចដៃ​ទៅ​នាង​ព្រមទាំង​បាន​លើកនាងឡើងហើយហៅ​ពួក​បរិសុទ្ធនិង​ពួក​ស្ត្រីមេម៉ាយ​ឲ្យ​មក​រួច​គាត់​ក៏បង្ហាញថានាងមានជីវិត​ឡើង​វិញ​ហើយ។ 42ដំណឹងនេះ​បាន​សុសសាយពាសពេញ​ក្រុង​យ៉ុបប៉េហើយ​មនុស្ស​ជាច្រើន​បាន​ជឿលើព្រះអម្ចាស់ 43លោកពេត្រុស​បាន​ស្នាក់នៅ​ជា​ច្រើនថ្ងៃក្នុង​ក្រុង​យ៉ុបប៉េជាមួយបុរសម្នាក់​ឈ្មោះ​ស៊ីម៉ូន​ជា​អ្នក​សម្លាប់ស្បែក
ធ្វើអោយកោសិការស្បែកស្លាប់ គ្មានក្លិន អាចប្រើប្រាស់បាន។
Copyright information for KhmKCB